យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបើកនូវទារកដ្ឋានឬមជ្ឈមណ្ឌលថែទាំកុមារតូច ថ្មីក្នុងដើមឆ្នាំសិក្សានេះ នៅវិទ្យាស្ថានអប់រំ សាំងហ្គាពួរ
កម្មវិធីសិក្សានេះរៀបចំឡើងសម្រាប់កុមារតូចដែលមានអាយុចាប់ពី១៨ខែ (១ឆ្នាំ កន្លះ) ដោយផ្តល់នូវការថែទាំទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ដែលកុមារតូចៗអាចសិក្សាស្វែងយល់តាមរយៈ ការលេង និងរីកចម្រើនលូតលាស់ឡើងជាលំដាប់។ នៅវិទ្យាស្ថានអប់រំ សាំងហ្គាពួរ (SHINE )យើងជឿជាក់ថាបទពិសោធន៍ដំបូងនេះនឹងប្រកបដោយគុណភាព និងបង្កើតអនាគតរឹងមាំដល់កុមារតូចរបស់យើង។
កម្មវិធីសិក្សាតាមរយៈការលេងនេះ ជំរុញកុមារតូចឱ្យចេះស្រឡាញ់ការសិក្សារៀនសូត្រ និងលើកទឹកចិត្តកូនៗឱ្យបញ្ចេញសមត្ថភាព ប្រកបដោយទំនុកចិត្តខ្ពស់។
ទស្សនវិស័យ៖
កុមារតូចរៀនបានល្អបំផុតនៅពេលដែលពួកគេរីករាយនឹងអ្វីដែលពួកគេធ្វើ ដូច្នេះវាជារឿងសំខាន់ក្នុងការបណ្ដុះឆន្ទះ ស្មារតីចេះចង់ដឹង ចង់ស្គាល់ និងបណ្តុះការស្រឡាញ់លើការសិក្សារៀនសូត្រជាចម្បង។ វិទ្យាស្ថានយើងរក្សាភាពជិតស្និទ្ធជាមួយក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលសិស្ស ដើម្បីអភិវឌ្ឍចិត្តគំនិត ចរិតលក្ខណៈ អាកប្បកិរិយា និងឥរិយាបថ កុមារប្រកបដោយប្រសិទ្ធិភាពខ្ពស់។
វិធីសាស្រ្តសិក្សា៖
វិធីសាស្រ្តសិក្សាតាមរយៈការលេង និងវិធីសាស្រ្តសិក្សាស្វែងយល់តាមរយៈឥន្ទ្រិយ៍ទាំង៥របស់កុមារ ពង្រឹងពួកគេឱ្យចេះចង់ដឹង ចង់ស្គាល់ និងអភិវឌ្ឍនូវជំនាញចលនារបស់ពួកគេផងដែរ។ កុមារតូចៗមានទេពកោសល្យរៀងៗខ្លួន ដូច្នេះដំណើរការសិក្សាក៏មានលក្ខណៈពិសេសផ្សេងៗពីគ្នាផងដែរ ដោយហេតុនេះវិទ្យាស្ថានយើងរៀបចំបណ្ដុំរបាយការណ៍សិក្សា ដើម្បីកត់ត្រាពីការអភិវឌ្ឍរីកចម្រើន និងការលូតលាស់របស់កុមារតាមពេលវេលា។
គោលដៅអភិវឌ្ឍន៍៖
· អភិវឌ្ឍការយល់ដឹងអំពីខ្លួនឯង និងអត្តសញ្ញាណខ្លួនឯង។
· អភិវឌ្ឍការយល់ដឹងអំពីអារម្មណ៍ផ្ទាល់ខ្លួន ការគ្រប់គ្រងអារម្មណ៍ និងការលើកទឹកចិត្ត។
· អភិវឌ្ឍការយល់ដឹងពីសង្គមជាមូលដ្ឋាន។
· អភិវឌ្ឍអារម្មណ៍ខ្លួនឯងជាមួយអ្នកដទៃ។
· អភិវឌ្ឍការយល់ដឹងអំពីរបៀបដែលសកម្មភាព និងជម្រើសរបស់ពួកគេមានឥទ្ធិពលលើខ្លួនឯង និងអ្នកដទៃ។
· អភិវឌ្ឍការយល់ដឹងអំពីភាសា។
· ប្រើមធ្យោបាយផ្សេងៗដើម្បីទំនាក់ទំនង ការគិត ស្វែងរកជំនួយ និងបង្ហាញនូវន័យដែលចង់បរិយាយ។
· បង្កើតការយល់ដឹងពីសញ្ញានីមួយៗដែលប្រើប្រាស់ក្នុងការធ្វើទំនាក់ទំនង។
· បង្ហាញការចង់ដឹងចង់ឃើញ និងសាកសួរពីបរិស្ថានជុំវិញខ្លួន។
· ប្រើអារម្មណ៍របស់ពួកគេដើម្បីបង្កើតចំណេះដឹង និងទទួលបានព័ត៌មានពីបរិស្ថានជុំវិញខ្លួនរបស់ពួកគេ និងដឹកនាំសកម្មភាពសិក្សា។
· យល់ដឹងអំពីទំនាក់ទំនង និងគំរូនៃការផ្លាស់ប្តូរនៅក្នុងវត្ថុ មនុស្ស និងបរិស្ថាន។
· បង្កើតការអនុវត្តសុខភាពជាមូលដ្ឋាន និងការយល់ដឹងអំពីសុខសុវត្ថិភាព។
· បង្កើតការយល់ដឹងដំបូងអំពីរូបរាងកាយ និងមុខងារប្រើប្រាស់របស់ពួកគេ។
· អភិវឌ្ឍការគ្រប់គ្រងចលនាជារួម (ប្រើចលនាសាច់ដុំធំ) និងសមត្ថភាពក្នុងការផ្លាស់ទីកន្លែង និងស្វែងយល់ពីបរិយាកាសជុំវិញខ្លួនរបស់ពួកគេ។
· អភិវឌ្ឍសមត្ថភាពដើម្បីសម្របសម្រួលជំនាញចលនាយ៉ាងល្អ (ប្រើចលនាសាច់ដុំតូច) ដើម្បីផ្លាស់ទីកន្លែង និងគ្រប់គ្រងវត្ថុទាំងឡាយក្នុងបរិស្ថានជុំវិញខ្លួនរបស់ពួកគេផងដែរ។
សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចុះឈ្មោះ ឬសម្រាប់ព័ត៌មានបន្ថែម យើងខ្ញុំនឹងឆ្លើយតបទៅលោក លោកស្រីវិញក្នុងរយៈពេល ២៤ ម៉ោង។
We are thrilled to announce the opening of SHINE's Early Years Centre!
Our program is designed for children aged 18 months, offering a nurturing and stimulating environment where they can explore, play, and grow. At SHINE, we believe that quality early experiences shape a child’s future.
Our play-based curriculum fosters a love for learning and encourages children to shine with confidence.
Our Philosophy:
Children learn best when they enjoy what they do, so it is important to ignite a sense of wonder & nurture a love for learning. We maintain a close partnership with families to develop young minds & character.
Our Approach:
A play-based & exploratory approach that stimulates the senses, empowers children to explore & develops motor skills. Every child’s learning journey is unique, we use the portfolio approach to document a child’s progress and growth over time.
Development Goals:
Develop a sense of self-awareness & self-identity.
Develop an awareness of own emotions & the need for management of emotions & impulses.
Develop basic social awareness.
Develop a sense of self with others.
Develop awareness of how their actions & choices impact themselves & others.
Develop an understanding of language.
Use different means to communicate ideas, seek help, and/or convey meaning.
Build awareness of the range of symbols used in communication.
Show curiosity & inquiring about the environment.
Use their sense to construct knowledge & gain information & gain information of their environment & guide actions.
Become aware of relationships & patterns of change in objects, people & the environment.
Develop basic health practices & an awareness of safety.
Develop a beginning understanding of their bodies & their functions.
Develop gross motor (large muscles) control & ability to move & explore their environment.
Develop competence to coordinate fine motor skills (small muscles) to move and/or control objects in the environment.
Click below to enrol or for more information, and we will get back to you within 24 hours.